ថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំខ្មែរភ្ញៀវទេសចរសម្រុកទៅលេងកម្សាន្តនៅបណ្តុំតំបន់រមណីយដ្ឋានទឹកឈូច្រើន
ចេញផ្សាយ ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៦ កំពត៖ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរបាននាំគ្នាសម្រុកទៅកម្សាន្តនៅបណ្តុំតំបន់រមណីយដ្ឋានទឹកឈូច្រើន មានដូចជា ដួងទេ និងខ្សែរ៉ក ឧទ្យានដងព្រែកជាដើម ព្រោះទីតាំងទាំងនោះរៀបចំបានស្អាត មានបរិយាកាសត្រជាក់ អាចងូតទឹកលេង និងលេងកីឡាលើទឹកជាច្រើនប្រភេទ ដូចជាម៉ូតូទឹក កាយយ៉ាក់ ជិះខ្សែរ៉កឆ្លងព្រែកជាដើម។ ទាំងភ្ញៀវទេសចរណ៍ និងអ្នកផ្តល់សេវា ថាថ្ងៃទី២នៃបុណ្យចូលឆ្នាំ ភ្ញៀវសម្រុកមកលេងខេត្តកំពតច្រើនជាងថ្ងៃទី១។ ភ្ញៀវទេចរណ៍មកកម្សាន្តនៅរមណីយដ្ឋានដូងទេ បានបង្ហាញអារម្មណ៍របស់ពួកគេថា ខេត្តកំពតជាគោលដៅទេសចរណ៍ទាក់ទាញជាងគេមួយ បើទោះបីជាគ្មានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី…
