ចេញផ្សាយ ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២៦

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូនទាំងអស់ ធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ក្នុងការលេងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី ពិសេស សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនអាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច។

​ សម្ដេច ក៏បានផ្ញើក្តីនឹករលឹកដល់វីរកងទ័ពទាំងអស់​ ដែលកំពុងនៅបន្តឈរជើងប្រចាំការគ្រប់ទីតាំង​ ក៏ដូចជាបេសកកម្មរបស់ខ្លួនគ្រប់កន្លែង​ រួមទាំងបងប្អូន​ អ៊ំពូមីង​ តាយាយដែលជាជនភៀសសឹកកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្ន​ សូមសមប្រកបដោយសេចក្តីសុខ​ សុវត្ថិភាព​ សុខភាពល្អប្រសើរ​ និងពរជ័យទាំងបួនប្រការកុំបីឃ្លាងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *