Category: ព័ត៏មានក្នុងប្រទេស

ថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំខ្មែរភ្ញៀវទេសចរសម្រុកទៅលេងកម្សាន្តនៅបណ្តុំតំបន់រមណីយដ្ឋានទឹកឈូច្រើន

ចេញផ្សាយ ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៦ កំពត៖ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរបាននាំគ្នាសម្រុកទៅកម្សាន្តនៅបណ្តុំតំបន់រមណីយដ្ឋានទឹកឈូច្រើន មានដូចជា ដួងទេ និងខ្សែរ៉ក ឧទ្យានដងព្រែកជាដើម ព្រោះទីតាំងទាំងនោះរៀបចំបានស្អាត មានបរិយាកាសត្រជាក់ អាចងូតទឹកលេង និងលេងកីឡាលើទឹកជាច្រើនប្រភេទ ដូចជាម៉ូតូទឹក កាយយ៉ាក់ ជិះខ្សែរ៉កឆ្លងព្រែកជាដើម។ ទាំងភ្ញៀវទេសចរណ៍ និងអ្នកផ្តល់សេវា ថាថ្ងៃទី២នៃបុណ្យចូលឆ្នាំ ភ្ញៀវសម្រុកមកលេងខេត្តកំពតច្រើនជាងថ្ងៃទី១។ ភ្ញៀវទេចរណ៍មកកម្សាន្តនៅរមណីយដ្ឋានដូងទេ បានបង្ហាញអារម្មណ៍របស់ពួកគេថា ខេត្តកំពតជាគោលដៅទេសចរណ៍ទាក់ទាញជាងគេមួយ បើទោះបីជាគ្មានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី…

សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ចេញផ្សាយ ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២៦ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូនទាំងអស់ ធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ក្នុងការលេងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី ពិសេស សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនអាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច។ ​ សម្ដេច ក៏បានផ្ញើក្តីនឹករលឹកដល់វីរកងទ័ពទាំងអស់​…

ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំងរៀបចំពិធីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦

ចេញផ្សាយ ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២៦ នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង សហការជាមួយអាជ្ញាធរទីក្រុង Lognes និងសមាគមន៍យុវជនខ្មែរនៅបារាំង បានរៀបចំពិធីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ យ៉ាងអធិកអធម នៅសាល Citoyen ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់អាជ្ញាធរមូលដ្ឋានបារាំង តំណាងរាស្ត្រ និងសហគមន៍ខ្មែរ ក្រោមអធិបតីភាព ឯកឧត្តម លុយ ដាវីត…

អ្នកខកខាន