Category: ទេសចណ៏ជាតិ

សេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រតិទិនព្រឹត្តិការណ៍ប្រចាំឆ្នាំ២០២៦

ចេញផ្សាយ ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០២៦ ប្រពភអត្ថបទពី ក្រសួងព័ត៏មាន

ភោជនីយដ្ឋាន ចាប៉ីយក្ស៖ រសជាតិដ៏សម្បូរបែប និងស្នាមញញឹមដ៏កក់ក្ដៅ

ភោជនីយដ្ឋាន ចាប៉ីយក្ស៖ រសជាតិដ៏សម្បូរបែប និងស្នាមញញឹមដ៏កក់ក្ដៅ ភ្នំពេញ៖ តើលោកអ្នកកំពុងស្វែងរកទីកន្លែងសម្រាប់អាហារដ៏មានរសជាតិ និងការជួបជុំដ៏មានន័យមែនទេ? ភោជនីយដ្ឋាន ចាប៉ីយក្ស គឺជាជម្រើសដ៏ល្អបំផុតដែលផ្ដល់ជូននូវបរិយាកាសបែបគ្រួសារដ៏រួសរាយ រួមជាមួយមុខម្ហូបឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបាន។ ភោជនីយដ្ឋានយើងខ្ញុំមានមោទនភាពក្នុងការចូលរួមលើកស្ទួយវិស័យម្ហូបអាហារ និងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍។ ចំណុចលេចធ្លោរបស់ភោជនីយដ្ឋាន ចាប៉ីយក្ស ៖– រសជាតិចម្រុះបែប (Multi-Cuisine)៖ រីករាយជាមួយមុខម្ហូបខ្មែរបុរាណ គ្រឿងសមុទ្រស្រស់ៗ និងមុខម្ហូបអន្តរជាតិ (ចិន អឺរ៉ុប វៀតណាម) ដែលសម្រិតសម្រាំងដោយចុងភៅជំនាញ មានបទពិសោធន៍ច្រើនឆ្នាំ និងប្រកបដោយអនាម័យខ្ពស់។ – កាហ្វេ និងនំដុត…

រមណីយដ្ឋានទឹកធ្លាក់ព្រះអង្គផ្ទុំភ្នំតារាល

រមណីយដ្ឋានទឹកធ្លាក់ព្រះអង្គផ្ទុំភ្នំតារាល #រមណីយដ្ឋានទឹកធ្លាក់ព្រះអង្គផ្ទុំភ្នំតារាល រមណីយដ្ឋានទឹកធ្លាក់ព្រះអង្គផ្ទុំភ្នំតារាល(ទឹកធ្លាក់អូតាប៉ាង)គឺជារមណីយដ្ឋានធម្មជាតិ និងកែច្នៃ ស្ថិតនៅក្នុងឃុំអូឧកញ៉ាហេងខេត្តព្រះសីហនុដែលមានប្រជាជនរស់នៅប្រមានជាង ២៥០ គ្រួសារ ប្រជា-ពលរដ្ឋនៅទីនោះភាគច្រើនប្រកបរបរធ្វើស្រែចំការ។ រមណីយដ្ឋាននេះបង្កើតឡើងដោយវិស័យឯកជន ដោយរៀបចំជាល្បាក់ទឹកធ្លាក់ និងមានចម្លាក់ដាប់ ចេញពីផ្ទាំងថ្មនៅនឹងកន្លែងផ្ទាល់ដោយជាងចំលាក់ និងរូបមួយចំនួនទៀតនាំយកមករៀបចំដាក់បន្ថែមមានទម្រង់ស្រដៀងទៅនឹងចម្លាក់នៅតាមប្រាសាទបុរាណ។ រមណីយដ្ឋានទឹកធ្លាក់ព្រះអង្គផ្ទុំភ្នំតារាលមានទីតាំងស្ថិតនៅភូមិអូរតាប៉ាងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុមានចំងាយប្រមាណជា៣៤គីឡូម៉ែត្រពីក្រុងព្រះសីហនុដោយធ្វើដំណើរតាមបណ្តោលផ្លូវជាតិលេខ៤ ចន្លោះបង្គោលទី១៩១ និង១៩២។ ពេលមកដល់ភូមិសាស្រ្តខាងលើហើយ ត្រូវបត់ចូលតាមផ្លូវលំប្រមាណ៥គីឡូម៉ែត្រ ទើបដល់ទីតាំង។ រមណីយដ្ឋានទឹកធ្លាក់ព្រះអង្គផ្ទុំភ្នំតារាល កំពុងមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូល ទៅលេងកម្សាន្តឥតដាច់ បើទោះជារមណីយដ្ឋាននេះកំពុងដំណើរការសាងសង់ក៏ដោយ។ រមណីយដ្ឋាន នេះបានរំលេចជាទិដ្ឋភាពដ៏អស្ចារ្យរួមបញ្ចូលគ្នារវាងធម្មជាតិដ៏ស្រស់ត្រកាល និងចម្លាក់ធ្វើឡើងតាមលំនាំបែបព្រហ្មសាសនា មានរូបព្រះម៉ែ…