
(ស្វាយរៀង) ៖ ប្រភពពីប្រជាពលរដ្ឋរស់នៅជិតខ្សែរបន្ទាត់ព្រំដែនច្រករបៀងកំពង់ស្ពានក្រុងបាវិត ខេត្តស្វាយរៀង បានឲ្យដឹងថា ឈ្មួញវៀតណាមបន្តសម្រុកដឹកជញ្ជូនទំនិញគេចពន្ធខូចគុណភាពបន្លែផ្លែឈើ ត្រី សាច់ សាច់បង្កក ចេញពីប្រទេសវៀតណាមចូលមក ប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលការពារច្រករបៀងកំពង់ស្ពានក្រុងបាវិត កាន់តែខ្លាំងឡើងៗ ប្រភពបន្តថា មេប៉ុស្តិ៍នគរបាលការពារព្រំដែនច្រករបៀងកំពង់ស្ពានក្រុងបាវិតជាអ្នកមានសិទ្ធអំណាច បើកបារាស់អោយឈ្មួញសម្រុកលំហូរចូលទំនិញគេចពន្ធទំនិញខូចគុណ ភាពចេញពីប្រទេសវៀតណាមចូលមក ប្រទេសកម្ពុជាដោយសេរី គ្មានវិធានការទប់ស្កាត់នោះទេ ។ បញ្ហានេះប្រជាពលរដ្ឋ រស់នៅ សង្កាត់បាវិត ក្រុងបាវិត អំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត មេត្តាពិនិត្យនូវភាពមិនប្រក្រតីសង្ស័យប្រព្រឹត្តអំពើពុករលួយរបស់មេប៉ុស្តិ៍នគរបាលការពារច្រក របៀងព្រំដែនកំពង់ស្ពានក្រុងបាវិតនេះផង៕



