Category: ព័ត៌មានជាតិ

ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង បានសារភាពហើយ

(បាត់ដំបង)៖ នៅចំពោះមុខសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ជនបង្កឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលជាកូនស្នងការរងខេត្តបន្ទាយមានជ័យ បានសារភាព និងទទួលស្គាល់ថា ខ្លួនពិតជាបានបើករថយន្ដបុកមនុស្សស្លាប់៦នាក់ (ស្ដ្រីមានផ្ទៃពោះ) នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ពិតប្រាកដមែន។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ដោយបានការសហការពីក្រុមគ្រួសាររបស់ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ជាមួយសមត្ថកិច្ចនគរបាល នាវេលាម៉ោង ១៥៖៤៥នាទីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ ពួកគាត់បាននាំខ្លួនឈ្មោះ…