ភោជនីយដ្ឋាន ចាប៉ីយក្ស៖ រសជាតិដ៏សម្បូរបែប និងស្នាមញញឹមដ៏កក់ក្ដៅ

​ ភោជនីយដ្ឋាន ចាប៉ីយក្ស លេខទំនាក់ទំនងទីតាំង +855 85 881 883

ភ្នំពេញ៖ តើលោកអ្នកកំពុងស្វែងរកទីកន្លែងសម្រាប់អាហារដ៏មានរសជាតិ និងការជួបជុំដ៏មានន័យមែនទេ? ភោជនីយដ្ឋាន ចាប៉ីយក្ស គឺជាជម្រើសដ៏ល្អបំផុតដែលផ្ដល់ជូននូវបរិយាកាសបែបគ្រួសារដ៏រួសរាយ រួមជាមួយមុខម្ហូបឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបាន។

ភោជនីយដ្ឋានយើងខ្ញុំមានមោទនភាពក្នុងការចូលរួមលើកស្ទួយវិស័យម្ហូបអាហារ និងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍។

ចំណុចលេចធ្លោរបស់ភោជនីយដ្ឋាន ចាប៉ីយក្ស ៖
– រសជាតិចម្រុះបែប (Multi-Cuisine)៖ រីករាយជាមួយមុខម្ហូបខ្មែរបុរាណ គ្រឿងសមុទ្រស្រស់ៗ និងមុខម្ហូបអន្តរជាតិ (ចិន អឺរ៉ុប វៀតណាម) ដែលសម្រិតសម្រាំងដោយចុងភៅជំនាញ មានបទពិសោធន៍ច្រើនឆ្នាំ និងប្រកបដោយអនាម័យខ្ពស់។

– កាហ្វេ និងនំដុត (Bakery & Pastry)៖ បំពេញភាពផ្អែមល្ហែមជាមួយកាហ្វេក្លិនឈ្ងុយ និងនំដុតថ្មីៗរាល់ថ្ងៃដូចជា Croissant, Danish, Bun និង Baguette។ យើងក៏មានទទួលកុម្ម៉ង់ធ្វើនំខួបកំណើតតាមតម្រូវការផងដែរ។

– បរិយាកាស និងសេវាកម្ម៖ រចនាប័ទ្មបែបខ្មែរដែលផ្ដល់នូវភាពកក់ក្ដៅដូចនៅផ្ទះ។ យើងមាន បន្ទប់ឯកជន (VIP) និងមីនុយពិសេសសម្រាប់មនុស្សគ្រប់វ័យ ស័ក្តិសមបំផុតសម្រាប់កម្មវិធីគ្រួសារ បុណ្យជាតិ ឬការជួបជុំមិត្តភក្តិ។

📍 ព័ត៌មានទំនាក់ទំនង និងទីតាំង ៖ +855 85 881 883

• ⏰ ម៉ោងបើកបម្រើ៖ ចាប់ពីម៉ោង 7:00 ព្រឹក ដល់ 10:00 យប់ (បម្រើអាហារ ៣ ពេល)។
• 📍 ទីតាំង៖ ផ្លូវ ២៨ មិថុនា (ទល់មុខមន្ទីរដែនដី) ចម្ងាយប្រហែល ១០០ ម៉ែត្រពីរង្វង់មូលត្រីដូហ្វីន ឆ្ពោះទៅឆ្នេរឯករាជ្យ។
• លេងទូរស័ព្ទទំនាក់ទំនង៖

សូមអញ្ជើញមកកាន់ ភោជនីយដ្ឋាន ចាប៉ីយក្ស ដើម្បីទទួលបានបទពិសោធន៍នៃរសជាតិ និងសេវាកម្មដោយស្នាមញញឹមចេញពីដួងចិត្ត!

ប្រភពអត្ថបទពីក្រសួង ទេសចណ៏ខេត្តព្រះសីហនុ

Leave a Reply

Your email address will not be published. Required fields are marked *