• តំបន់​មួយ​ចំនួន​អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

    តំបន់​មួយ​ចំនួន​អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

    រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា តំបន់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​២៨ មេ​សា បាន​ឲ្យ​ដឹង​ថា អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៥ ថា សម្ពាធ​ទាប​គ្របដណ្តប់​លើ​សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ ឈូង​សមុទ្រ​ថៃ និង​លើ ព្រះរាជាណាចក្រ​កម្ពុជា ។ ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៥ នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៦°C​។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​អាគ្នេយ៍​មាន​ល្បឿន​មធ្យម​៤​ម៉ែត្រ​វិនាទី ។ ខេត្តបន្ទាយមានជ័យ​​ បាត់ដំបង ពោធិ៍សាត់… More