ចាប់បានហើយ! ជនគ.ប់គ្រា.ប់បែកចូលស្ថានីយប្រេង ការពិតជា​ករណីប្អូន​ប៉.ង​សម្លា.ប់​បងប្រុស​បង្កើត

ខេត្តកំពង់ចាម​ ៖ ជន​ពុំ​ស្គាល់​មុខ​បាន​ប្រើ​គ្រាប់បែកដៃ​មួយ​គ្រាប់​គប់​ចូល​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​មួយ​កន្លែង​សា​វី​មិច​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​។ នៅ​យប់​អា​ធ្រា​ត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​សំណាង​នៅ​ក្នុង​ហេតុការណ៍​នេះ មិន​មាន​អ្នក​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ​។​ភ្លាម​ៗ​នោះ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន នគរបាល​ក្រុង​កំពង់ចាម​ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចុះ​ហ៊ុ​ព័ទ្ធ​កន្លែង​កើតហេតុ និង​ពង្រឹង​សន្តិសុខ​ដល់​អ្នក​មើល​ការ​ខុស​ត្រូវ​ព្រមទាំង​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​តាម​វែកមុខ​រក​អ្នក​គប់​គ្រាប់បែក​។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​: នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង​០១​និង​១៥​នាទី​រំលង​អ​ធ្រា​ត កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំបួរមាស​បាន​ទទួល​ព​ត៌​មាន​ពី​អ្នក​ស្នាក់​នៅ​មេ​ី​ល​ការ​ខុស​ត្រូវ​ទី​នេះ​ឈ្មោះ ឈុំ សា​រុន​ថា មាន​ករណី​ផ្ទុះ​គ្រាប់ នៅ​ស្ថានីយ៍​លក់​ប្រេងឥន្ធនៈ​សា​វី​មិច​ដែល​បិទ​របង​ចោល ហើយ​ភ្លាម​ៗ​នោះ​គេ​មិន​បាន​កំណត់​មុខ​អត្តសញ្ញាណ​ជន​ដែល​លួច​គប់​គ្រាប់បែក​បាន​ឡើយ​។

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ក្រោម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​ក៏​ដូច​ជា​ឯកឧត្តម​អភិបាលខេត្ត​ឱ្យ​កម្លាំង​ជំនាញ​យកចិត្តទុកដាក់​បន្ត​ស្រាវជ្រាវ​តាម​វ័យ​មុខ​ជន​កំហូច​ដែល​លួច​គុប​គ្រាប់បែក​នោះ​។ បន្ទាប់​ពី​បាន​ទទួល​បាន​ភ្លាម​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ដល់​កន្លែង​កេ​ី​ត​ហេតុ​ពិតជា​មាន​ករណី​ផ្ទុះ​គ្រាប់​ប្រាកដ​មែន​។ ករណី​ផ្ទុះ​នេះ​ធ្វេ​ី​អោយ​ខូ​ត​បំណែក​ទៅ​ប៉ះ​ជញ្ជាំង​ផ្ទះ​និង​កញ្ចក់​ផ្ទះ និង​មិន​មាន​មនុស្ស និង សត្វ​គ្រោះថ្នាក់​ឡេ​ី​យ ។​រហូត​ដល់​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៦​មេ​សា ២០២៥ កម្លាំង​សមត្ថកិច្ច បាន​ប្រទះ​ឃើញ​គ្រាប់បែក​មួយ​គ្រាប់បែក​១​ទៀត​នៅ​ចំណុច​ខាងជើង​កា​រ៉ា​សាំង ជិត​បង្គោល​ភ្លើង​ចំងាយ​ពី​កា​រាស់​សាំង​១០​ម៉​ត្រ មាន​ចង​បង្កៃ​ជាប់​នឹង​ឈើ​ជ្រុង​ស៊ា​ត​ក្នុង​គុម្ព​ដើម​ពុទ្រា​។ ជាមួយ​នោះ​ក្រោម​កិច្ចសហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​ឈាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ម្នាក់​នឹង​បាន​ហៅ​ ។

​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាមនា​ព្រឹក​ថ្ងៃ​ទី​២៦​មេ​សា ជន​នោះ​ឈ្មោះ​ឈុំ ដា​រ៉ែ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​មុខ របរ​អ្នក​បើកឡាន​ទឹក​ស្រោច​ថ្នល់ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ បោក​គ្រាប់បែក​មួយ​គ្រាប់​ចូល​ក្នុង​ស្ថានីយ៍​លក់​ប្រេង​សា​វី​មិច និង​បង្កៃគ្រាប់​បែក​មួយ​គ្រាប់​ទៀត​នៅ​ខាងជើង​កា​រ៉ា​ស់​សាំង​ស្ថិត​នៅ​ភូមិ​បឹង​ស្នាយ​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ពិតប្រាកដ​មែន​។

ចំពោះ​គ្រាប់បែក​ជនសង្ស័យ​បាន​ឆ្លើយ​ថា​ខ្លួន​បាន រើស​នៅ​កន្លែង​ចាក់ទឹក​ចូល​រថយន្ត នៅ​ភូមិ​ព្រែក​ចាន់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​រើស​បាន​ចំនួន​៥​ខ្លួន​បាន​យក​ទៅ​បោក​ត្រី​មួយ​គ្រាប់​តែ​មិន​ផ្ទុះ និង​បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ចំនួន​២​គ្រាប់​សល់​២​គ្រាប់​បាន​យក​ធ្វើ សកម្មភាព​ខាងលើ ដែល​ជា​កន្លែង​បងប្រុស​បង្កើត​របស់​ខ្លួន​ស្នាក់​នៅ​ទីនោះ​។

សូម​បញ្ជាក់​ថា ជនសង្ស័យ​នេះ​កន្លង​មក​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្ត​រយៈពេល​ជាង​មួយ​ឆ្នាំ​ពី​បទ​ទទួលផល​ចោរកម្ម ចំពោះ​ហេតុការណ៍​គ្រប់​គ្រ​បែក​ដៃ​ចូល​ក្នុង​ស្ថានីយ៍​លក់​ប្រេង ដោយសារ​តែ​ជន​នេះ​បាន​ខឹង​បងប្រុស​បង្កើត​របស់​ខ្លួន​ស្ដីបន្ទោស​ឲ្យ​កុំ​ឲ្យ​ដើរ​លេង​ជាមួយ​មនុស្ស​ខូច ហើយ​ប្អូនប្រុស​ក៏​មាន​គំនុំ​ជាមួយនឹង​បងប្រុស​រហូត​ឈាន​ដល់​យក​គ្រាប់បែក​គប់​ចូល​កន្លែង​បង​ស្នាក់​នៅ​ដើម្បី​បង​ដាច់​ជីវិត​។​តែ​សំណាងល្អ​គ្រាប់បែក​នេះ​បាន​ផ្ទុះ​ឡើង​បណ្ដាល​ឱ្យ​ខូចខាត​បេតុង​ជញ្ជាំង​និង​កញ្ចក់​ចំណែក​បងប្រុស​និង​ប្រពន្ធ​ដែល​ដេក​ក្នុង​បន្ទប់​ថ្នាក់​នៅ​នោះ​មិន​គ្រោះថ្នាក់​នោះ​ទេ សូ​ម្បី​តែ​សុនក​នៅ​ទី​នេះ​មាន​ច្រើន​ក្បាល​ត្រូវ​គេ​លួច​បំពុល​ងាប់​អស់​។

ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​គឺ​ជន​រង​គ្រោះ​ដែល​ជា​បងប្រុស​បង្កើត​របស់​ជនសង្ស័យ​ស្នើ​សូម​ឱ្យ​សមត្ថកិច្ច​ចាត់វិធានការ​ប្អូន​ទៅ​តាម​នីតិវិធី​ច្បាប់​ ៕​

Leave a Reply

Your email address will not be published. Required fields are marked *